Shortcut files (*.lnk) ជា file សម្រាប់ធ្វើជាតំណភ្ជាប់ទៅកាន់កម្មវិធីណាមួយ ឫ file ណាមួយ។ បញ្ហាដែលកើតមានជារឿយៗ គឺនៅពេលដែល អ្នកបើកនៅ Shortcut files (*.lnk) នោះ វាមិនបានភ្ជាប់ទៅកាន់ កម្មវិធី ឫ file តំណភ្ជាប់នោះទេ តែវាបានធ្វើបើកនៅកម្មវិធីតែណាមួយទៅវិញ។ ដោយឃើញពីបញ្ហានេះ
សូមបង្ហាញជូននូវវិធីដោះស្រាយ។ជាការពិត យើងធ្លាប់ឃើញមាន វិធីដោះស្រាយមួយដែលមានប្រសិទ្ធិភាព គឺការ export Registry file ពីកុំព្យូទ័រមួយ ហើយ import ចូលទៅក្នុងកុំព្យូទ័រដែលមានបញ្ហានោះ។ ប៉ុន្ដែ ពេលនេះ យើងនឹងបង្ហាញជូននូវវិធីម្យ៉ាងទៀត ដែលមានលក្ខណៈងាយស្រួលជាង។
![](http://lh4.ggpht.com/-E_E45pbs99c/UZtcwrBSHMI/AAAAAAAAAUo/KvGKMcOrdwg/groldz.com-shortcuts_thumb%25255B4%25255D.png?imgmax=800)
- សូមលោកអ្នកចូលកាន់ Registry Editor (Start + R រួចវាយ regedit)
- បន្ទាប់មក សូមចូលទៅកាន់ Path: HKEY_CURRENT_USER\Software\Microsoft\Windows\Current Version\Explorer | FileExts\.lnk
- បន្ទាប់មកទៀត លោកអ្នកនឹងឃើញមាន Key មួយ ឈ្មោះថា UserChoice
- សូមធ្វើការលុប Key នោះចោល
- សូមបិទកម្មវិធី Registry Editor រួចធ្វើការ Restart កុំព្យូទ័ររបស់អ្នកឡើងវិញ កុំព្យូទ័ររបស់អ្នកនឹងត្រឡប់មកធម្មតាវិញ។