Thursday, December 26, 2013

Websites ទាំង៨ ដើម្បីរក្សាទុកឯកសារលើ Internet ដោយឥតគិតថ្លៃ


លោកអ្នកតែងតែមានការព្រួយបារម្ភ អំពីសុវត្ថិភាពឯកសាររបស់អ្នក។ បើសិនជាអ្នករក្សាឯកសារទាំងអស់​តែលើកុំព្យូទ័ររបស់អ្នក ចុះបើសិនជាវាខូចឫបាត់ តើអ្នកត្រូវធ្វើដូចម្ដេច??? ដើម្បីការពារឯកសាររបស់អ្នកពីការបាត់បង់ ថ្ងៃនេះ «ខំរៀន» សូមបង្ហាញជូនពីការរក្សាទុកឯកសារ លើ Internet ដែលហៅថា Cloud Storage។មាន Websites
ជាច្រើន ដែលអាចអនុញ្ញាតិឱ្យអ្នករក្សាទុកឯកសារ តែវាមិនមែនសុទ្ធតែឥតគិតថ្លៃនោះទេ។ ប៉ុន្តែដែលឥតគិតថ្លៃនោះមានដូចជា



  • Mediafireការចែករំលែក ad-ដោយឥតគិតថ្លៃនិងការទាញយក
  • + + ទំហំ 100GB
    -20GB ក្នុងមួយឯកសារ
    -ការផ្ទុករយៈពេលវែង
    -គ្មានអក្សរកូដ
    -តំណភ្ជាប់ដោយផ្ទាល់ទៅឯកសារ
    -ទាញយកថតទាំងមូល
    -ឯកសារផ្ទុកឡើង FileDrop
    -ការគាំទ្រអាទិភាព


    • Dropbox.com៖ ជា Cloud Storage ដែលអ្នកប្រើប្រាស់ Internet ភាគច្រើនបានស្គាល់។ Dropbox អាចឱ្យអ្នកផ្ទុកឯកសារគ្រប់ប្រភេទបាន ដោយពេលដែលអ្នកចុះឈ្មោះដំបូង នឹងទទួលបាន 2GB ដោយស្វ័យប្រវត្តិ និងអាចទទួលបាន 500MB បន្ថែមទៀត នៅពេលដែលអ្នកណែនាំឱ្យមិត្តរបស់អ្នកម្នាក់ ចូលរួមប្រើប្រាស់សេវាកម្មនេះ រហូតដល់ 18GB។
    dropbox
    • Copy.com៖ លោកអ្នកនឹងទទួលបាន 5GB ភ្លាមៗ នៅពេលដែលអ្នកចុះឈ្មោះ និង 5GB បន្ថែម នៅពេលអ្នកបានណែនាំអ្នកថ្មី​ឱ្យចុះឈ្មោះចូលរួម។
    copy

    • Megacloud.com៖ ប្រហែលជាមិនសូវមានអ្នកស្គាល់ច្រើននោះទេ ប៉ុន្ដែក៏ជា Could Storage ល្បីមួយផងដែរ។ Megacloud ផ្ដល់ជូន 8GB ឱ្យអ្នកដើម្បីរក្សាទុកឯកសារផ្សេងៗ និង 8GB ផ្សេងទៀត សម្រាប់ការ Backup។ លើសពីនេះ អ្នកនឹងទទួលបាន 500MB បន្ថែមរាល់ការណែនាំអ្នកថ្មីឱ្យប្រើប្រាស់។
    megacloud

    • Google Drive៖ ជា Cloud Drive របស់ក្រុមហ៊ុន Google ដែលអាចឱ្យអ្នកផ្ទុកឯកសារបាន 5GB ប្រកបដោយ សុវត្ថិភាពខ្ពស់។
      • google_drive

    • Sky Drive៖ ជាសេវាកម្មផ្ដល់ដោយ ក្រុមហ៊ុន Microsoft។ សេវាកម្មនេះ អាចឱ្យអ្នករក្សាទុកឯកសារដ៏មានតម្លៃរបស់អ្នក បានរហូតដល់ 7GB។
      skyDrive

    • Box.com៖ ទោះបីជាមិនសូវមានអ្នកស្គាល់ច្រើន តែ Cloud Storage របស់ box អាចឱ្យអ្នករក្សាទុកឯកសាររបស់អ្នកបាន 5GB។
      box

    • Mega៖ បើនិយាយពី Megaupload របស់ លោក Kim Dotcom ដែលត្រូវបានបិទដោយ សហរដ្ឋអាមេរិច កាលពិថ្ងៃទី ១៩ មករា ២០១២ ប្រហែលជានៅមានអ្នកចាំបាន។ Mega ក៏ជាសមិទ្ធផលរបស់ លោក Kim Dotcom ដែរ។ មិនសូវមានអ្នកច្រើនទេ ដោយសារតែ ទើបនឹងដំណើរការ ប៉ុន្ដែ Cloud Storage មួយនេះ បានផ្ដល់ជូនទំហំនៃការរក្សាទុក ដែលមិនគួរឱ្យជឿ។ Mega ផ្ដល់ជូន 50GB ដោយឥតគិតថ្លៃដល់អ្នកប្រើប្រាស់។
      mega

    Cloud Storage មិនត្រឹមតែជាកន្លែងរក្សាទុកឯកសារតែប៉ុណ្ណោះទេ តែលោកអ្នកក៏អាចប្រើប្រាស់វាដើម្បីបញ្ជូន ឫផ្ទេរឯកសារបានផងដែរ។

    អំពីម្ចាស់ប្លក

    ជា ភ័ត្ត្រា Chea Pheaktra
    E-mail : Cheapheaktra@gmail.com
    Skype : Chea.Pheaktra1
    Facebook : https://www.facebook.com/chea.pheaktra

    វណ្ណៈ៤​ក្នុង​លទ្ធិព្រាហ្មណ៍

    ពាក្យថា​វណ្ណៈ គឺ​ពណ៌សម្បុរ​ ពោល​គឺ​ការ​ប្រើ​សំលៀក​បំពាក់​ពណ៌​ផ្សេងៗ​គ្នា​។
    ក្នុង​លទ្ធិ​ព្រាហ្មណ៍ មាន​ការ​បែងចែក​វណ្ណៈ​មនុស្ស​ជា​ជាន់​ ជា​ថ្នាក់​ ខ្ពស់ទាប​ ខុសៗ​គ្នា​ជា៤ ពួក​ដោយ​មាន​ទស្សនៈ​ថា រូបរាង​កាយ​មនុស្ស​គ្រប់រូប សុទ្ធ​តែ​ត្រូវ​បាន​ព្រះព្រហ្ម​សាង​ឡើង​អំពី​ភាគ​ផ្សេងៗ នៃ​រូបរាងកាយ​ព្រះព្រហ្ម​គឺៈ
    -មាត់​ សាងជា​ ព្រាហ្មណ៍​
    -ទ្រូង​ សាងជា​ ក្សត្រ​
    -ភ្លៅ​ សាងជា​ ឈ្មួញ​ (វៃស្យៈ)​
    -ជើង​ សាងជា​ ទាសៈ​ កម្មករ​ (សូទ្រៈ)​
    ហេតុនេះ​ មនុស្ស​ត្រូវ​បែងចែក​ជា៤​វណ្ណៈ​គឺៈ
    ១-វណ្ណៈ​ ព្រាហ្មណ៍​ ប្រើ​សំលៀកបំពាក់​ពណ៌​ ស​
    ២-វណ្ណៈ​ ក្សត្រ​ ប្រើ​សំលៀកបំពាក់​ពណ៌​ ក្រហម​
    ៣-វណ្ណៈ​ វៃស្យៈ​ (ឈ្មួញ)​ ប្រើ​សំលៀកបំពាក់​ពណ៌​ លឿង​
    ៤-វណ្ណៈ​ សូទ្រៈ​ (ទាសៈ កម្មករ)​ ប្រើ​សំលៀកបំពាក់​ពណ៌​ ខ្មៅ​។
    សូមអរគុណ​ !
    សម្រាប់ការចូលក្នុងវ៉ែបសាយរប់ស់យើងខ្ញុំ!

    Recent Comments






    Blogger Tips and TricksLatest Tips For BloggersBlogger Tricks