ការបង្កើត Boot Flash នេះជាវិធីសាស្ត្រមួយដ៏ប្រសើរ សម្រាប់ធ្វើការដំឡើង Windows ប្រសិនបើអ្នកមិនចង់ប្រើប្រាស់ Disk ។ ការដំឡើង Windows តាមរយៈ Flash គឺមានភាពរហ័ស ហើយអាចជួយកាត់បន្ថយការខូចភ្នែករបស់ CD-Room ថែមទៀត។ ចំពោះការបង្កើត Boot Flash អ្នកត្រូវ Install កម្មវិធី UltraISO ជាមុនសិន បន្ទាប់មកដោនឡូត Windows8 តែជាប្រភេទ File ios ឬប្រភេទ File ផ្សេងក៏បានតែត្រូវបំលែងឲ្យទៅជា
File iso ទើបអាចធ្វើ Boot បាន។
ទាញយកទីនេះ { UltraISO }
១. បន្ទាប់ពីអ្នកដោត flash ចូលទៅកុំព្យូទ័រហើយ សូមយក Mouse over លើជ្រុងខាងក្រោមនៃផ្ទាំង Windows រួចចុចលើម៉ឺនុយ Start
៣. នៅពេលដែលផ្ទាំង Taskbar ខាងក្រោមបង្ហាញមក សូមចុចលើ Run as administrator
៤. ក្រោមមកអ្នកនឹងឃើញផ្ទាំងកម្មវិធី UltraISO បង្ហាញមក សូមចុចលើរូប Folder ដើម្បីបើក File ISO
៥. Select លើ File iso របស់ windows8 ហើយចុចលើប៊ូតុង Open
៦. បន្ទាប់មក សូមចុចលើ Bootable រួចជ្រើស
៧. ចុចលើប៊ូតុង Format ដើម្បីសម្អាត Flash ជាមុនសិន
៨. នៅខាងក្រោម File System សូមរើសយក NTFS រួចចុចលើប៊ូតុង Start
៩. បន្ទាប់ពីការ Format បានសម្រេច សូមចុចលើប៊ុតុង OK
៩. បន្ទាប់ពីការ Format បានសម្រេច សូមចុចលើប៊ុតុង OK
១០. ចុចលើប៊ូតុង Write
១១. ចុចលើប៊ូតុង Yes
សូមរងចាំរហូតដល់ដំណើរការនេះត្រូវបានបញ្ចប់ បន្ទាប់មកបិទផ្ទាំងកម្មវិធីទាំងអស់នេះចោលជាការស្រេច។
Posted By : Cheapheaktra