Sunday, September 15, 2013

វីធីដំឡើង វចនានុក្រម ខ្មែរ-ខ្មែរ សម្តេចសង្ឃ ជួន ណាត(How to installe Choun Nat Khmer dictionary On Ipad iphone.......)



កម្មវិធីវចនានុក្រម សំរាប់ ប្រព័ន្ធ iOS ឥឡូវនេះ សម្បូរច្រើនណាស់ តែច្រើនជា ការបកប្រែពី ភាសាមួយ ទៅភាសាមួយ (ខ្មែរ-អង់គ្លេស, អង់គ្លេស-ខ្មែរ…)។ សំរាប់ លោកអ្នក ដែលត្រូវការ វចនានុក្រម សំរាយភាសាខ្មែរ ថ្ងៃនេះ ក្រុមការងារ យើង សូមលើកយក វិធីដំឡើង វចនានុក្រម ខ្មែរ-ខ្មែរ របស់ សម្តេចសង្ឃ មកធ្វើការបង្ហាញ ដូចតទៅ។


តំរូវការជាមូលដ្ឋាន:
- iPhone, iPod Touch ឬ iPad ដែលដោះគុករួច និងដំឡើងភាសា និងឃីប៊តខ្មែរ រួចហើយ ព្រោះកម្មវិធីនេះ មិនមានឃីប៊តខ្មែរនោះទេ
- កម្មវិធី WeDict Pro ទិញ និងដំឡើងបានពី App Store
- ឯកសារវចនានុក្រម Chuon Nath (ដោនឡូដដោយឥតគិតថ្លៃដោយ ក្រុម khmeriphone)

វិធីដំឡើង:

1. ជាដំបូង សូមដំឡើងកម្មវិធី⁣ WeDict Pro ពី App Store រួចបើកប្រើវា។ បន្ទាប់មក ចូលទៅ Settings->Dictionaries-> Download រួចចុចប៊ូតុង Download From URL។
Chuon-Nath-Dictionary-for-iOSChuon-Nath-Dictionary-for-iOSChuon-Nath-Dictionary-for-iOSChuon-Nath-Dictionary-for-iOS
2. បន្ទាប់មក វាយពាក្យ http://khmeriphone.googlecode.com/files/ ChuonNath_Dico.zip រួចចុច Go ដើម្បីចាប់ផ្តើម ដោនឡូដ។ចំណាំ:សូមវាយលីង អក្សរធំតូច អោយដូច ទើបដោនឡូដបាន
Chuon-Nath-Dictionary-for-iOS
3. បន្ទាប់មក ត្រឡប់មកផ្ទាំងដើមកម្មវិធីវិញ រួចចុចលើ Setting-> Dictionaries ហើយរំកិលចុចក្រោម រកពាក្យ ChuonNath ហើយ សូមប្រាកដថា វាមាន Tick នៅពីក្រោយ។ ត្រឡប់មក ផ្ទាំងដើមវិញ ហើយ វាយពាក្យ ខ្មែរ ដែលចង់ដឹង ជាការស្រេច៕
Chuon-Nath-Dictionary-for-iOSChuon-Nath-Dictionary-for-iOSChuon-Nath-Dictionary-for-iOSChuon-Nath-Dictionary-for-iOS

អំពីម្ចាស់ប្លក

ជា ភ័ត្ត្រា Chea Pheaktra
E-mail : Cheapheaktra@gmail.com
Skype : Chea.Pheaktra1
Facebook : https://www.facebook.com/chea.pheaktra

វណ្ណៈ៤​ក្នុង​លទ្ធិព្រាហ្មណ៍

ពាក្យថា​វណ្ណៈ គឺ​ពណ៌សម្បុរ​ ពោល​គឺ​ការ​ប្រើ​សំលៀក​បំពាក់​ពណ៌​ផ្សេងៗ​គ្នា​។
ក្នុង​លទ្ធិ​ព្រាហ្មណ៍ មាន​ការ​បែងចែក​វណ្ណៈ​មនុស្ស​ជា​ជាន់​ ជា​ថ្នាក់​ ខ្ពស់ទាប​ ខុសៗ​គ្នា​ជា៤ ពួក​ដោយ​មាន​ទស្សនៈ​ថា រូបរាង​កាយ​មនុស្ស​គ្រប់រូប សុទ្ធ​តែ​ត្រូវ​បាន​ព្រះព្រហ្ម​សាង​ឡើង​អំពី​ភាគ​ផ្សេងៗ នៃ​រូបរាងកាយ​ព្រះព្រហ្ម​គឺៈ
-មាត់​ សាងជា​ ព្រាហ្មណ៍​
-ទ្រូង​ សាងជា​ ក្សត្រ​
-ភ្លៅ​ សាងជា​ ឈ្មួញ​ (វៃស្យៈ)​
-ជើង​ សាងជា​ ទាសៈ​ កម្មករ​ (សូទ្រៈ)​
ហេតុនេះ​ មនុស្ស​ត្រូវ​បែងចែក​ជា៤​វណ្ណៈ​គឺៈ
១-វណ្ណៈ​ ព្រាហ្មណ៍​ ប្រើ​សំលៀកបំពាក់​ពណ៌​ ស​
២-វណ្ណៈ​ ក្សត្រ​ ប្រើ​សំលៀកបំពាក់​ពណ៌​ ក្រហម​
៣-វណ្ណៈ​ វៃស្យៈ​ (ឈ្មួញ)​ ប្រើ​សំលៀកបំពាក់​ពណ៌​ លឿង​
៤-វណ្ណៈ​ សូទ្រៈ​ (ទាសៈ កម្មករ)​ ប្រើ​សំលៀកបំពាក់​ពណ៌​ ខ្មៅ​។
សូមអរគុណ​ !
សម្រាប់ការចូលក្នុងវ៉ែបសាយរប់ស់យើងខ្ញុំ!

Recent Comments






Blogger Tips and TricksLatest Tips For BloggersBlogger Tricks