Sunday, September 15, 2013

ដាក់​ឲ្យ Windows គូស​បន្ទាត់​ចំណាំ​នៅ​ពី​ក្រោម​អក្សរ​ណា​ដែល​ជា Shortcut Keys

ការ​ចងចាំ​នូវ​រាល់ Keyboard Shortcuts ទាំងអស់ គឺ​វា​ជា​រឿង​ពិបាក​ណាស់, ដូច​នេះ Windows ក៏​បាន​បង្កើត Feature មួយ​ដើម្បី​ឲ្យ​យើង​ងាយស្រួល​ចំណាំ នោះ​គឺ​ការ​ដាក់​បន្ទាត់​នៅ​ពីក្រោម​អក្សរ​ណា​ដែល​ជា
Shortcut Keys នៅ​លើ Menu Items។ ខាងក្រោម​នេះ​ជា​រូបភាព​នៃ Notepad ដែល​យើង​មិន​ទាន់​បើក​នូវ Feature Underline keyboard shortcuts ៖
1-uderline-windows
ដើម្បី​បើក​នូវ Feature នេះ ដំបូង​យើង​ត្រូវ​ចូល​ទៅ​ក្នុង Control Panel រួច​ចុច​លើ Ease of Access Center
2-uderline-windows
បន្ទាប់មក​អូស​ចុះ​ទៅ​ក្រោម រហូត​ដល់​ឃើញ​ពាក្យ Make the Keyboard Easier to Use, ចុច​លើ​វា
3-uderline-windows
ពេល​ផ្ទាំង​ថ្មី​លោត​ចេញ​មក ត្រូវ​គូស​ធីក​នៅ​លើ​ប្រអប់ Underline Keyboard shortcuts and access keys ដូច​រូប
4-uderline-windows
រួច​ចុច OK, ពេលនោះ​រាល់ Menu Item នៅ​ក្នុង Windows របស់​យើង, ត្រង់​កន្លែង​ដែល​មាន Shortcut Key វា​នឹង​ចេញ​នូវ​បន្ទាត់​គូស​ពីក្រោម ដូច​រូប​ខាងក្រោម៖
5-uderline-windows












អំពីម្ចាស់ប្លក

ជា ភ័ត្ត្រា Chea Pheaktra
E-mail : Cheapheaktra@gmail.com
Skype : Chea.Pheaktra1
Facebook : https://www.facebook.com/chea.pheaktra

វណ្ណៈ៤​ក្នុង​លទ្ធិព្រាហ្មណ៍

ពាក្យថា​វណ្ណៈ គឺ​ពណ៌សម្បុរ​ ពោល​គឺ​ការ​ប្រើ​សំលៀក​បំពាក់​ពណ៌​ផ្សេងៗ​គ្នា​។
ក្នុង​លទ្ធិ​ព្រាហ្មណ៍ មាន​ការ​បែងចែក​វណ្ណៈ​មនុស្ស​ជា​ជាន់​ ជា​ថ្នាក់​ ខ្ពស់ទាប​ ខុសៗ​គ្នា​ជា៤ ពួក​ដោយ​មាន​ទស្សនៈ​ថា រូបរាង​កាយ​មនុស្ស​គ្រប់រូប សុទ្ធ​តែ​ត្រូវ​បាន​ព្រះព្រហ្ម​សាង​ឡើង​អំពី​ភាគ​ផ្សេងៗ នៃ​រូបរាងកាយ​ព្រះព្រហ្ម​គឺៈ
-មាត់​ សាងជា​ ព្រាហ្មណ៍​
-ទ្រូង​ សាងជា​ ក្សត្រ​
-ភ្លៅ​ សាងជា​ ឈ្មួញ​ (វៃស្យៈ)​
-ជើង​ សាងជា​ ទាសៈ​ កម្មករ​ (សូទ្រៈ)​
ហេតុនេះ​ មនុស្ស​ត្រូវ​បែងចែក​ជា៤​វណ្ណៈ​គឺៈ
១-វណ្ណៈ​ ព្រាហ្មណ៍​ ប្រើ​សំលៀកបំពាក់​ពណ៌​ ស​
២-វណ្ណៈ​ ក្សត្រ​ ប្រើ​សំលៀកបំពាក់​ពណ៌​ ក្រហម​
៣-វណ្ណៈ​ វៃស្យៈ​ (ឈ្មួញ)​ ប្រើ​សំលៀកបំពាក់​ពណ៌​ លឿង​
៤-វណ្ណៈ​ សូទ្រៈ​ (ទាសៈ កម្មករ)​ ប្រើ​សំលៀកបំពាក់​ពណ៌​ ខ្មៅ​។
សូមអរគុណ​ !
សម្រាប់ការចូលក្នុងវ៉ែបសាយរប់ស់យើងខ្ញុំ!

Recent Comments






Blogger Tips and TricksLatest Tips For BloggersBlogger Tricks