Sunday, September 15, 2013

វិធី​កំណត់​ពុម្ភ​អក្សរ​ខ្មែរ​នៅ​ក្នុង​កម្មវិធី Skype

 ១. ដំបូង​អ្នក​ត្រូវ​បើក​ចូល​ទៅ​ក្នុង​កម្មវិធី​ Skype ។
២. បន្ទាប់​មក​ចូល​ក្នុង Tool យក Options ។ 

៣. ពេល​នោះ​វា​នឹង​លោត​ផ្ទាំង​​ថ្មី​មួយ​ចេញ​មក​ អ្នក​ត្រូវ​ចុច​លើ IM&SMS រួច​ចុច​លើ IM Appearance ។ 

៤. ហើយ​អ្នក​ត្រូវ​ចុច​លើ Change Font ដើម្បី​ផ្លាស់​ប្ដូរ​ទម្រង់​និង​រូបរាង​អក្សរ​។
 អ្នក​អាច​ចុច​ជ្រើសរើស​ទម្រង់​អក្សរ​យូនីកូដ​ណា​មួយ​ដែល​អ្នក​ចង់​បាន​និង​ទំហំ​របស់​វា​ រួច​ចុច​រក្សា​ទុក​ជា​ការ​ស្រេច៕


ចុចទីនេះដើម្បីមើលវីដេអូ: វិធី​កំណត់​ពុម្ភ​អក្សរ​ខ្មែរ​នៅ​ក្នុង​កម្មវិធី Skype

អំពីម្ចាស់ប្លក

ជា ភ័ត្ត្រា Chea Pheaktra
E-mail : Cheapheaktra@gmail.com
Skype : Chea.Pheaktra1
Facebook : https://www.facebook.com/chea.pheaktra

វណ្ណៈ៤​ក្នុង​លទ្ធិព្រាហ្មណ៍

ពាក្យថា​វណ្ណៈ គឺ​ពណ៌សម្បុរ​ ពោល​គឺ​ការ​ប្រើ​សំលៀក​បំពាក់​ពណ៌​ផ្សេងៗ​គ្នា​។
ក្នុង​លទ្ធិ​ព្រាហ្មណ៍ មាន​ការ​បែងចែក​វណ្ណៈ​មនុស្ស​ជា​ជាន់​ ជា​ថ្នាក់​ ខ្ពស់ទាប​ ខុសៗ​គ្នា​ជា៤ ពួក​ដោយ​មាន​ទស្សនៈ​ថា រូបរាង​កាយ​មនុស្ស​គ្រប់រូប សុទ្ធ​តែ​ត្រូវ​បាន​ព្រះព្រហ្ម​សាង​ឡើង​អំពី​ភាគ​ផ្សេងៗ នៃ​រូបរាងកាយ​ព្រះព្រហ្ម​គឺៈ
-មាត់​ សាងជា​ ព្រាហ្មណ៍​
-ទ្រូង​ សាងជា​ ក្សត្រ​
-ភ្លៅ​ សាងជា​ ឈ្មួញ​ (វៃស្យៈ)​
-ជើង​ សាងជា​ ទាសៈ​ កម្មករ​ (សូទ្រៈ)​
ហេតុនេះ​ មនុស្ស​ត្រូវ​បែងចែក​ជា៤​វណ្ណៈ​គឺៈ
១-វណ្ណៈ​ ព្រាហ្មណ៍​ ប្រើ​សំលៀកបំពាក់​ពណ៌​ ស​
២-វណ្ណៈ​ ក្សត្រ​ ប្រើ​សំលៀកបំពាក់​ពណ៌​ ក្រហម​
៣-វណ្ណៈ​ វៃស្យៈ​ (ឈ្មួញ)​ ប្រើ​សំលៀកបំពាក់​ពណ៌​ លឿង​
៤-វណ្ណៈ​ សូទ្រៈ​ (ទាសៈ កម្មករ)​ ប្រើ​សំលៀកបំពាក់​ពណ៌​ ខ្មៅ​។
សូមអរគុណ​ !
សម្រាប់ការចូលក្នុងវ៉ែបសាយរប់ស់យើងខ្ញុំ!

Recent Comments






Blogger Tips and TricksLatest Tips For BloggersBlogger Tricks