Sunday, September 15, 2013

របៀប​ដាក់​ឲ្យ Windows 8 Run នៅ​លើ USB Drive ( How to put Windows 8 Run on a USB Drive )

យើង​បាន​ដឹង​ទាំងអស់​គ្នា​ហើយ​ថា អ្នក​ដែល​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Linux គឺ​យើង​អាច​ដាក់​ឲ្យ​វា Run នៅ​លើ USB Drive បាន ដោយ​មិន​ចាំបាច់ Setup ចូល​ទៅ​ក្នុង​កុំព្យូទ័រ​យើង​ឡើយ។
ឥឡូវ​នេះ Windows 8 ដែល​ជា Version ចុងក្រោយ​របស់​ក្រុមហ៊ុន Microsoft ក៏​បាន​បន្ថែម Feature មួយ​នេះ​ដែរ យើង​អាច Run Windows 8 ចេញ​ពី​ក្នុង USB Drive បាន​ដោយ​មិន​ចាំបាច់ Setup ឡើយ។ សូម​ធ្វើ​តាម​ការ​ណែនាំ​ខាងក្រោម៖

មុនដំបូង​ ត្រូវ​ដោត​នូវ USB Drive ឬ External Drive មួយ​ដែល​មាន​ទំហំ​យ៉ាង​ហោច​ណាស់ 32 GBរួច​យើង​ត្រូវ​បើក​នូវ Control Panel ដោយ​ចុច Start + X រួច​ជ្រើសរើស​យក​ពាក្យ Control Panel ។
2-win8-from-usb

បន្ទាប់មក​យើង​ត្រូវ​ផ្លាស់ប្ដូរ Control Panel view ទៅ​ជា Small Icons view ពេលនោះ​យើង​ត្រូវ​រក Feature មួយ​ឈ្មោះ​ថា Windows To Go ហើយ​ចុច Double Click នៅ​លើ​វា
3-win8-from-usb

ពេលនោះ​វា​នឹង​ឲ្យ​យើង Select នូវ USB Drive ដែល​យើង​ចង់​ដាក់ Windows 8 នៅ​ក្នុង​នោះ បន្ទាប់​មក​ចុច Next ។
4-win8-from-usb

ពេលនោះ Wizard នេះ នឹង​ចាប់​ផ្ដើម Scan CD\DVD និង Search រក File របស់ Windows ដោយ​ស្វ័យប្រវត្តិ, ពេល​យើង Select Version នៃ Windows របស់​យើង​ហើយ ចុច Next។
5-win8-from-usb

បន្ទាប់មក​វា​នឹង​ចេញ​នូវ​ផ្ទាំង​ដែល​ឲ្យ​យើង Set នូវ BitLocker Password, យើង​អាច​ដាក់​ក៏​បាន មិន​ដាក់​ក៏​បាន ចំពោះ​ខ្ញុំ ខ្ញុំ​រំលង​វា​ចោល មិន​ដាក់​ទេ
6-win8-from-usb

នៅ​ពេល​ដែល​ដល់​ចុង​បញ្ចប់ វា​នឹង​ចេញ​នូវ​អក្សរ​មួយ​ជួរ​ដែល​ប្រាប់​យើង​ថា USB Drive របស់​យើង​នឹង​ត្រូវ Format, បើ​សម្រេច​ចិត្ត​ច្បាស់​ហើយ​ចុច Create ដើម្បី​ឲ្យ​វា​ចាប់ផ្ដើម Process
7-win8-from-usb

ពេលនោះ​វា​នឹង​ចាប់ផ្ដើម Install Windows 8 ទៅ​លើ USB Drive របស់​យើង, ពេល​វា​ដំណើរ​ការ​ចប់ យើង​នឹង​អាច Run Windows 8 ចេញ​ពី​ក្នុង USB Drive របស់​យើង​បាន​ហើយ។
8-win8-from-usb

នៅទីបញ្ចប់​លោក​អ្នក​ពិត​ជា​អាច​ Run Windows 8 តាម​ USB Drive បាន​យ៉ាង​ងាយ​ស្រួល៕

អំពីម្ចាស់ប្លក

ជា ភ័ត្ត្រា Chea Pheaktra
E-mail : Cheapheaktra@gmail.com
Skype : Chea.Pheaktra1
Facebook : https://www.facebook.com/chea.pheaktra

វណ្ណៈ៤​ក្នុង​លទ្ធិព្រាហ្មណ៍

ពាក្យថា​វណ្ណៈ គឺ​ពណ៌សម្បុរ​ ពោល​គឺ​ការ​ប្រើ​សំលៀក​បំពាក់​ពណ៌​ផ្សេងៗ​គ្នា​។
ក្នុង​លទ្ធិ​ព្រាហ្មណ៍ មាន​ការ​បែងចែក​វណ្ណៈ​មនុស្ស​ជា​ជាន់​ ជា​ថ្នាក់​ ខ្ពស់ទាប​ ខុសៗ​គ្នា​ជា៤ ពួក​ដោយ​មាន​ទស្សនៈ​ថា រូបរាង​កាយ​មនុស្ស​គ្រប់រូប សុទ្ធ​តែ​ត្រូវ​បាន​ព្រះព្រហ្ម​សាង​ឡើង​អំពី​ភាគ​ផ្សេងៗ នៃ​រូបរាងកាយ​ព្រះព្រហ្ម​គឺៈ
-មាត់​ សាងជា​ ព្រាហ្មណ៍​
-ទ្រូង​ សាងជា​ ក្សត្រ​
-ភ្លៅ​ សាងជា​ ឈ្មួញ​ (វៃស្យៈ)​
-ជើង​ សាងជា​ ទាសៈ​ កម្មករ​ (សូទ្រៈ)​
ហេតុនេះ​ មនុស្ស​ត្រូវ​បែងចែក​ជា៤​វណ្ណៈ​គឺៈ
១-វណ្ណៈ​ ព្រាហ្មណ៍​ ប្រើ​សំលៀកបំពាក់​ពណ៌​ ស​
២-វណ្ណៈ​ ក្សត្រ​ ប្រើ​សំលៀកបំពាក់​ពណ៌​ ក្រហម​
៣-វណ្ណៈ​ វៃស្យៈ​ (ឈ្មួញ)​ ប្រើ​សំលៀកបំពាក់​ពណ៌​ លឿង​
៤-វណ្ណៈ​ សូទ្រៈ​ (ទាសៈ កម្មករ)​ ប្រើ​សំលៀកបំពាក់​ពណ៌​ ខ្មៅ​។
សូមអរគុណ​ !
សម្រាប់ការចូលក្នុងវ៉ែបសាយរប់ស់យើងខ្ញុំ!

Recent Comments






Blogger Tips and TricksLatest Tips For BloggersBlogger Tricks