![]() |
បច្ចុប្បន្នមានវីឌីអូជាច្រើនដែលត្រូវបានគេធ្វើការ បញ្ចូលនៅក្នុងបណ្ដាញសង្គម Facebook ។ យ៉ាងណាមិញក្នុងចំណោមវីឌីអូទាំងនោះគឺ តែងតែមានវីឌីអូមួយចំនួនដែលយើងពេញចិត្តនិងចង់ទាញយកដើម្បី ទុកទស្សនានាពេលក្រោយ ឬទុកជាឯកសារ ។ ដោយឡែកមិនមែនតែវីឌីអូដែលនៅក្នុងបណ្ដាញសង្គម Facebook តែមួយនោះទេ តែនៅមានវីឌីអូជាច្រើនទៀតដែលត្រូវបានគេហទំព័រមួយចំនួន បញ្ចូលទៅក្នុងគេហទំព័រផ្ទាល់ខ្លួនរបស់គេ និងជាវីឌីអូដែលយើងចង់ទាញយក ។ដោយយោងតាមហេតុផលខាងលើ ពេលនេះ ពពក សូមណែនាំនូវកម្មវិធីបន្ថែមនៅលើកម្មវិធី Chrome មួយដែលមានឈ្មោះថា “FVD Video Downloader” ហើយកម្មវិធីនេះនឹងជួយដល់លោកអ្នកក្នុងការទាញយកវីឌីអូពី Facebook ឬពីគេហទំព័រមួយចំនួនដោយងាយស្រួល មិនតែប៉ុណ្ណោះវាក៏អាចធ្វើការទាញយក MP3 ផងដែរ ។ ប៉ុន្តែអ្វីដែលគួរឲ្យសោកស្ដាយគឺកម្មវិធីបន្ថែម “FVD Video Downloader” មិនអាចធ្វើការទាញយកវីឌីអូពី Youtube បាននោះទេ ហើយប្រសិនបើទាញបានគឺមានតែក្នុងករណីវីឌីអូ youtube នោះត្រូវបានគេភ្ជាប់បញ្ចូលនៅលើគេហទំព័រណាមួយប៉ុណ្ណោះ តែក៏មិនអាចសុទ្ធតែទាញយកបានដែរគឺមានវីឌីអូខ្លះអាចទាញយកបាន និងខ្លះទៀតមិនអាចទាញយកបាននោះទេ ។របៀបដំឡើងកម្មវិធី “FVD Video Downloader” ក្នុងកម្មវិធី Chrome ៖
-Click Free
-Ckick Add
![]() -Please wait...! ![]() -Successful ![]() - Download Videos in facebook ![]() Thank U ! Phone 0968869810 Kampot |
Monday, September 23, 2013
how to download Videos from Facebook ( របៀបទាញយកវីឌីអូពីFacebookដោយប្រើលើកម្មវិធីChrome )
អំពីម្ចាស់ប្លក
ជា ភ័ត្ត្រា Chea Pheaktra
E-mail : Cheapheaktra@gmail.com
Skype : Chea.Pheaktra1
Facebook : https://www.facebook.com/chea.pheaktra
Website : http://bestsoft4u-kh.blogspot.com/
វណ្ណៈ៤ក្នុងលទ្ធិព្រាហ្មណ៍
ពាក្យថាវណ្ណៈ គឺពណ៌សម្បុរ ពោលគឺការប្រើសំលៀកបំពាក់ពណ៌ផ្សេងៗគ្នា។
ក្នុងលទ្ធិព្រាហ្មណ៍ មានការបែងចែកវណ្ណៈមនុស្សជាជាន់ ជាថ្នាក់ ខ្ពស់ទាប ខុសៗគ្នាជា៤ ពួកដោយមានទស្សនៈថា រូបរាងកាយមនុស្សគ្រប់រូប សុទ្ធតែត្រូវបានព្រះព្រហ្មសាងឡើងអំពីភាគផ្សេងៗ នៃរូបរាងកាយព្រះព្រហ្មគឺៈ
-មាត់ សាងជា ព្រាហ្មណ៍
-ទ្រូង សាងជា ក្សត្រ
-ភ្លៅ សាងជា ឈ្មួញ (វៃស្យៈ)
-ជើង សាងជា ទាសៈ កម្មករ (សូទ្រៈ)
ហេតុនេះ មនុស្សត្រូវបែងចែកជា៤វណ្ណៈគឺៈ
១-វណ្ណៈ ព្រាហ្មណ៍ ប្រើសំលៀកបំពាក់ពណ៌ ស
២-វណ្ណៈ ក្សត្រ ប្រើសំលៀកបំពាក់ពណ៌ ក្រហម
៣-វណ្ណៈ វៃស្យៈ (ឈ្មួញ) ប្រើសំលៀកបំពាក់ពណ៌ លឿង
៤-វណ្ណៈ សូទ្រៈ (ទាសៈ កម្មករ) ប្រើសំលៀកបំពាក់ពណ៌ ខ្មៅ។
សូមអរគុណ !
សម្រាប់ការចូលក្នុងវ៉ែបសាយរប់ស់យើងខ្ញុំ!![](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_u3XVZCnQG1P71nuQl964Rtw02cQSaURje8Ort6OTblHPadg4xB5gfKKpgj2jRQo-cdxQIjStR3rccMKJ8ESVWk2rmXNgNDWsGJsjlhWroE7jjxAR3X_GYMYUs=s0-d)
![](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_tdtKxA39EUPaac13yiWZYxY7KfUEovLdXVwpuk_c3xMlWzFVGilvkeqZS5codGDWntRJRJ59RVoSJiEpwkpzZGT3fcKcUzOxnphpzDdtxK4mDZ0wOCqLknng=s0-d)